Couverture de EP 06 | Hom Rith

EP 06 | Hom Rith

EP 06 | Hom Rith

Écouter gratuitement

Voir les détails

Offres de saison | 0,99 € par mois pendant les 3 premiers mois

5,99 €/mois par la suite. Des conditions s’appliquent. Annulation mensuelle possible.
À propos de ce contenu audio
សូមស្វាគមន៍ EP 06 ជាមួយសិល្បករ ហម រិទ្ធ! លោក ហម រិទ្ធ បានផ្លាស់ប្តូរពីជាងគំនូរតាមប្រាសាទទៅជាសិល្បករគំនូរទំនើប។ លោកបានចាប់ផ្តើមគូរគំនូរតាំងពីឆ្នាំ 2008 បន្ទាប់ពីបញ្ចប់ថ្នាក់ទី 12 នៅខេត្តសៀមរាប ដោយសារក្តីស្រឡាញ់សិល្បៈតាំងពីកុមារភាព និងការបំផុសគំនិតពីជាងគំនូរនៅវត្តបុរាណមួយនៅស្រុកកំណើតខេត្តកំពត។គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង បង្កើតដោយ គួន លីណា សហការផលិតផ្នែកបច្ចេកទេសដោយលោក ឈុំ ផានិត និងទទួលបានការគាំទ្រថវិកាចាប់ផ្តើមពី «គម្រោងដាំដុះ» នៃអង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ២០២៥។The “In Conversation” podcast project was initiated and created by Kourn Lyna, co-produced with technical support from Mr. Chhum Phanith, and received funding support from Cambodia Living Arts through the Dam Dos grant in 2025.អំពីសិល្បករហម រិទ្ធ កើតនៅឆ្នាំ១៩៨៦ ក្នុងខេត្តកំពត គឺជាសិល្បករកម្ពុជាស្វ័យសិក្សា (រៀនដោយខ្លួនឯង) ម្នាក់ ដែលមានទេពកោសល្យ និងក្តីស្រឡាញ់លើការគូរគំនូរតាំងពីក្មេងមកម្ល៉េះ ដោយទទួលបានការបំផុសគំនិត និងក្តីស្រមៃចង់ក្លាយជាសិល្បករដ៏ឆ្នើមម្នាក់ តាមរយៈការអង្គុយមើលជាងគំនូរបុរាណគូរនៅក្នុងវត្តអារាមក្បែរផ្ទះនាវ័យកុមារភាព។ លោកបានចាប់ផ្តើមបង្កើតអាជីពដំបូងយ៉ាងជោគជ័យនៅខេត្តសៀមរាប តាមរយៈការគូរគំនូរទឹកពណ៌បង្ហាញពីប្រាសាទបុរាណនានានៅតំបន់អង្គរវត្ត ដើម្បីលក់ជូនភ្ញៀវទេសចរអន្តរជាតិ។ ក្នុងគោលបំណងស្វែងរកការណែនាំដើម្បីពង្រីកគំនិតច្នៃប្រឌិត និងស៊ីជម្រៅក្នុងស្នាដៃសិល្បៈ បង្កើតបរិយាកាសការងាររួមគ្នា និងចង់ឱ្យស្នាដៃរបស់ខ្លួនបានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ លោក រិទ្ធ បានចូលរួមជាសិល្បករសហការជាមួយអង្គការ Open Studio Cambodia នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ស្នាដៃដ៏សម្បូរបែបរបស់លោកមានចាប់តាំងពីការគូរគំនូរផ្ទាំងធំៗលើជញ្ជាំង (Murals) ការទទួលគូររូបបញ្ជាទិញពិសេស (Portraits) តាមលក្ខណៈគ្រួសារ ការធ្វើដំណើរ ឬរូបសត្វចិញ្ចឹម ដោយប្រើពណ៌ទឹក និងពណ៌អាគ្រីលីក រហូតដល់ស្នាដៃសិល្បៈកម្រិតពិព័រណ៍ ដែលត្រូវបានដាក់បង្ហាញទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ រួមមាន៖ ពិព័រណ៍សម្ព័ន្ធគំនូរពណ៌ទឹកអាស៊ីឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល, ពិព័រណ៍គំនូរពណ៌ទឹកថ្នាក់ជាតិ នៅសាលសន្និសីទចតុមុខ, ពិព័រណ៍ "Starting to Work Again" នៅវិចិត្រសាល The Vestibule សហរដ្ឋអាមេរិក, ពិព័រណ៍ "Memory" ...
adbl_web_anon_alc_button_suppression_t1
Aucun commentaire pour le moment