Épisodes

  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
    Feb 20 2026
    ** ប៉ូលីសនិយាយថា លោក Andrew Mountbatten-Windsor នៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីការដោះលែង ក្រោយពេលចាប់ខ្លួន។ ** លោក ដូណាល់ ត្រាំ បើកកិច្ចប្រជុំ "ក្រុមប្រឹក្សាសន្តិភាព" លើកដំបូង ដោយសន្យាផ្តល់ជំនួយ រាប់ពាន់លានដុល្លារអាម៉េរិក សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ** តុលាការឧទ្ធរណ៍បង្កើនទោសបុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទបើកបុកហើយរត់ បណ្តាលឲ្យមនុស្សស្លាប់នៅទីក្រុងដាវីន។
    Afficher plus Afficher moins
    4 min
  • លោក សុន ឆ័យ លើកឡើងថា បើដោះលែងលោក កឹម សុខា និងសកម្មជននយោបាយផ្សេងទៀត កម្ពុជា នឹងចំណេញ
    Feb 20 2026
    អ្នកនយោបាយបក្សប្រឆាំង លោក សុន ឆ័យ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានលើកឡើង តាមបណ្តាញសង្គមថា ប្រទេសកម្ពុជា នឹងមានផលចំណេញចំនួន ៣ចំណុច ប្រសិនបើដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិលផ្សេងទៀត។
    Afficher plus Afficher moins
    4 min
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២០ ខែកុម្ភៈឆ្នាំ២០២៦
    Feb 20 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **លោក Andrew Mountbatten-Windsor ត្រូវបានដោះលែងបន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេល 12 ម៉ោង... ** សមាជិកសហគមន៍មូស្លីមនៅទីក្រុងស៊ីដនីអញ្ជើញលោកស្រី Pauline Hanson ឱ្យទៅទស្សនាទីក្រុង Lakemba... ** ប៉ូលីសអនុវត្តដីកាចាប់ខ្លួននៅអចលនទ្រព្យមួយកន្លែង ដែលជឿថាមានជាប់ពាក់ព័ន្ធនឹងការចាប់ជម្រិត នៅទីក្រុងស៊ីដនី។
    Afficher plus Afficher moins
    11 min
  • ប្រមុខដឹកនាំកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ
    Feb 20 2026
    លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កងទ័ពថៃ បាន និងកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ហើយចូលជ្រៅពីខ្សែព្រំដែន ដែលថៃ គូសជាឯកតោភាគី នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងដំណើរចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក។
    Afficher plus Afficher moins
    7 min
  • អង្គភាពឃ្លាំមើលអ្នកប្រើប្រាស់ ចោទប្រកាន់ Coles ថាប្រកាសកាត់បន្ថយតម្លៃ - ប៉ុន្តែមិនបានធ្វើ
    Feb 19 2026
    អង្គភាពឃ្លាំមើលអ្នកប្រើប្រាស់របស់ប្រទេសអូស្ត្រាលី- ACCC កំពុងប្តឹងក្រុមហ៊ុនផ្សារទំនើប Coles ទៅតុលាការសហព័ន្ធ។ ACCC ចោទប្រកាន់ថា Coles បានបោកបញ្ឆោតអ្នកទិញទំនិញអំពីការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ។
    Afficher plus Afficher moins
    6 min
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦
    Feb 18 2026
    ** នាយករដ្ឋមន្រ្តីកម្ពុជាថា កងទ័ពថៃកំពុងតែកាន់កាប់នៅលើទឹកដីកម្ពុជា ជាច្រើនកន្លែង ពោលគឺហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារដោយឯកតោភាគីទៅទៀត។ ** រដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនផ្តល់ការគាំទ្រដល់ដៃគូ និងកូនៗរបស់អ្នកប្រយុទ្ធក្រុម I-S ឲ្យត្រឡប់មកផ្ទះវិញទេ។ **កំណើនប្រាក់ឈ្នួលទាបជាងអត្រាអតិផរណារបស់ប្រទេសអូស្ត្រាលីជាលើកដំបូងគិតចាប់តាំងពីខែកញ្ញាឆ្នាំ២០២៣មក។
    Afficher plus Afficher moins
    4 min
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦
    Feb 18 2026
    ** ក្តីបារម្ភអំពីការជជែកដេញដោលអំពីអន្តោប្រវេសន៍ ខណៈដែលបក្សលីបឺរលពិចារណាលើគោលនយោបាយថ្មីមួយ។ ** បណ្តឹងអំពីការកាត់ផ្តាច់ចេញពីសេវាសង្គ្រោះបន្ទាន់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី។ ** មនុស្ស ១១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើទូកដែលចោទប្រកាន់ថារត់ពន្ធគ្រឿងញៀន។
    Afficher plus Afficher moins
    13 min
  • កម្ពុជាសាងសង់ជម្រកបណ្តោះអាសន្នឲ្យជនភៀសសឹក ដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន
    Feb 18 2026
    រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសាងសង់ជម្រកបណ្តោះអាសន្នជាបន្តបន្ទាប់ សម្រាប់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះ នៅតាមព្រំដែនវិញបាន។ ផ្ទះ ដែលជាជម្រកបណ្តោះអាសន្នទាំងនេះ ស្ថិតនៅខេត្តជាប់ព្រំដែនថៃ ចំនួន ៥ខេត្ត រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងនៅខេត្តព្រះវិហារ។
    Afficher plus Afficher moins
    6 min