Cover of ផាតខាស - Phatcast

ផាតខាស - Phatcast

ផាតខាស - Phatcast

By: Sophat CHY
Listen for free

Season's Savings | 0.99 €/month for 3 months

5.99 €/month thereafter - terms apply. Cancel monthly.

Phatcast is a podcast by Sophat CHY, exploring technology, digital literacy, online safety, artificial intelligence (AI), Google Maps, social media, and the digital trends shaping our world.

Drawing from over a decade of experience in technology, training, community building, and digital content creation, Sophat shares insights, stories, and practical knowledge to help listeners better understand the digital landscape in Cambodia and beyond.

Join Phatcast for thoughtful conversations about technology, society, innovation, and the future of the digital world.

SophatCHY
Episodes
  • Phatcast EP18 — ពីអ្នកចូលរួម ទៅអ្នកចែករំលែក៖ ដំណើររបស់ខ្ញុំជាមួយសហគមន៍បច្ចេកវិទ្យាកម្ពុជា
    5 Oct 2026

    ដំណើររបស់ខ្ញុំក្នុងសហគមន៍បច្ចេកវិទ្យា មិនបានចាប់ផ្ដើមពីការធ្វើជា Content Creator ទេ។ វាចាប់ផ្ដើមពីការចូលរួម រៀន ស្ម័គ្រចិត្ត និង «ចែកគ្នានិយាយ IT»។

    ពី Open Event, BarCamp Cambodia, Startup Weekend, GDG និងព្រឹត្តិការណ៍បច្ចេកវិទ្យាជាច្រើនទៀត—កន្លែងទាំងនេះបានឱ្យខ្ញុំជួបមនុស្ស រៀនពីការចែករំលែក ចេះរៀបចំព្រឹត្តិការណ៍ និងបន្តពីអ្នកចូលរួម ទៅជាអ្នករៀបចំ និងអ្នកចែករំលែកចំណេះដឹង។

    🎙️ EP18 ខ្ញុំនឹងនិយាយពីដំណើរនេះ និងមេរៀនដែលខ្ញុំទទួលបានពីសហគមន៍បច្ចេកវិទ្យាកម្ពុជាជាងមួយទសវត្សរ៍។

    #Phatcast #PhatcastEP18 #BarCampCambodia #TechCommunity #CambodiaTech #GDG #StartupWeekend #TechnologyCambodia

    Show more Show less
    27 min
  • Phatcast EP17 — ធ្វើមាតិកាទេសចរណ៍ជាភាសាអង់គ្លេស អាចទៅដល់ភ្ញៀវបរទេសមែនទេ?
    28 Sep 2026

    បើអ្នកមើលរបស់យើងភាគច្រើនជាខ្មែរ តើការប្ដូរទៅផលិតមាតិកាទេសចរណ៍ជាភាសាអង់គ្លេស ពិតជាជួយឱ្យភ្ញៀវបរទេសស្គាល់កម្ពុជាមែនទេ?

    ក្នុង Phatcast EP17 ខ្ញុំចែករំលែកការយល់ឃើញ និងយុទ្ធសាស្ត្រផលិតមាតិកាទេសចរណ៍៖ ចាប់ពីការកំណត់ថានិយាយទៅកាន់អ្នកណា ការជ្រើសរើសភាសាខ្មែរ ឬអង់គ្លេស ការដាក់អក្សររត់ រហូតដល់តួនាទីរបស់ Facebook, TikTok, YouTube និង Google Maps។

    ខ្ញុំក៏និយាយពីរបៀបយកដំណើរមួយមកផលិតជាមាតិកាច្រើនទម្រង់ និងរបៀបវាស់លទ្ធផលឱ្យលើសពីចំនួន View។ សម្រាប់ខ្ញុំ ការផ្សព្វផ្សាយទេសចរណ៍គួរជួយឱ្យមនុស្សយល់ពីទីកន្លែង មនុស្ស និងសហគមន៍ ព្រមទាំងទទួលបានព័ត៌មានដែលអាចប្រើពេលរៀបចំដំណើរ។

    តើអ្នកគិតថាអ្នកផលិតមាតិកាខ្មែរគួរនិយាយខ្មែរ ហើយដាក់អក្សររត់អង់គ្លេស ឬធ្វើវីដេអូអង់គ្លេសមួយកំណែដោយឡែក? សូមចែករំលែកមតិរបស់អ្នកក្នុង Comment។

    #Phatcast #ទេសចរណ៍កម្ពុជា #ផលិតមាតិកា

    Show more Show less
    24 min
  • Title: Phatcast EP16 — ចប់បាក់ឌុបហើយ ចង់រៀន IT តើគួរជ្រើសជំនាញអ្វី?
    28 Sep 2026

    ចប់បាក់ឌុបហើយ បើចង់បន្តរៀនផ្នែក IT តើគួរចាប់ផ្តើមពីណា? តើ Computer Science, Software Engineering, Cybersecurity, Data Science, AI, Networking ឬជំនាញ Digital ផ្សេងៗ ខុសគ្នាយ៉ាងដូចម្តេច?

    ក្នុង Phatcast EP17 នេះ ខ្ញុំនឹងជជែកអំពីការជ្រើសរើសជំនាញ IT សម្រាប់សិស្សដែលទើបចប់បាក់ឌុប ដោយព្យាយាមបំបែកឲ្យឃើញថា ជំនាញនីមួយៗរៀនអ្វី សាកសមជាមួយអ្នកណា និងអាចបន្តទៅមុខរបរអ្វីបានខ្លះ។

    យើងក៏នឹងនិយាយអំពីចំណុចសំខាន់ៗដែលគួរគិតមុនជ្រើសសាលា ឬជ្រើសមុខវិជ្ជា ដូចជា ចំណង់ចំណូលចិត្ត សមត្ថភាពគណិតវិទ្យា ការសរសេរកូដ ភាសាអង់គ្លេស ឱកាសការងារ និងការរៀនបន្ថែមដោយខ្លួនឯង។

    EP នេះមិនមានគោលបំណងប្រាប់ថា សាលាណាមួយល្អជាងសាលាណាមួយទេ ប៉ុន្តែចង់ជួយឲ្យសិស្សយល់ពីជម្រើសរបស់ខ្លួនឲ្យបានច្បាស់ មុនពេលសម្រេចចិត្តចំណាយពេល ៤ ឆ្នាំ ឬច្រើនជាងនេះលើជំនាញមួយ។

    បើអ្នកកំពុងចង់រៀន IT ឬមានប្អូនៗកំពុងតែសម្រេចចិត្តជ្រើសជំនាញ អាចផ្ញើវីដេអូនេះទៅឲ្យពួកគាត់បាន។

    #Phatcast #PhatcastEP17 #ITCambodia #StudyIT #BacII #ComputerScience #SoftwareEngineering #Cybersecurity #DataScience #ArtificialIntelligence #DigitalSkills #TechnologyCambodia #CambodianStudents

    Show more Show less
    43 min
adbl_web_anon_alc_button_suppression_t1
No reviews yet