Phatcast EP13 – ប្រវត្តិសហគមន៍ IT នៅកម្ពុជា៖ ចែកគ្នានិយាយ IT ពីឆ្នាំ ២០១១ ដល់ថ្ងៃដែលសហគមន៍បានបាត់បង់
Unable to add items
Add to basket failed.
Add to wishlist failed.
Failed to remove from Wish List.
Adding to library failed
Unable to follow podcast
Unable to unfollow podcast
-
Narrated by:
-
By:
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ក្រុម «ចែកគ្នានិយាយ IT» ត្រូវបានបង្កើតឡើង ដើម្បីជាកន្លែងសម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យានៅកម្ពុជា ចូលរួមសួរសំណួរ ចែករំលែកចំណេះដឹង និងជួយគ្នាដោះស្រាយបញ្ហាទាក់ទងនឹងកុំព្យូទ័រ បណ្ដាញ ការសរសេរកម្មវិធី សន្តិសុខឌីជីថល និងបច្ចេកវិទ្យាថ្មីៗ។ ក្នុងរយៈពេលជាងដប់ឆ្នាំ សហគមន៍នេះបានក្លាយជាផ្នែកមួយនៃប្រវត្តិសហគមន៍ IT នៅកម្ពុជា។ វាបានជួយអ្នកសិក្សា និស្សិត អ្នកជំនាញ និងអ្នកចាប់ផ្តើមជាច្រើន ឱ្យទទួលបានចំណេះដឹង ស្វែងរកការងារ បង្កើតមិត្តភាព និងចូលរួមលើកកម្ពស់ការប្រើប្រាស់ Unicode ខ្មែរ។ ប៉ុន្តែមុនថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រុមនេះបានបាត់ពី Facebook ដោយគ្មាន Email ព្រមាន គ្មាន Security Alert និងគ្មាន Notification ជូនដំណឹងទៅកាន់ Admin។ នៅក្នុង Phatcast EP13 នេះ ខ្ញុំនឹងចែករំលែកអំពី៖ • ប្រវត្តិនៃក្រុម «ចែកគ្នានិយាយ IT» • ស្ថានភាពសហគមន៍ IT នៅកម្ពុជាកាលពីឆ្នាំ ២០១១ • ការចែករំលែកចំណេះដឹងដោយស្ម័គ្រចិត្ត • ការលើកកម្ពស់ Unicode និងភាសាខ្មែរ • ថ្ងៃដែលក្រុមបានបាត់ពី Facebook • ការទាក់ទង និងស្នើសុំជំនួយពី Meta Support • មេរៀនសុវត្ថិភាពសម្រាប់អ្នកគ្រប់គ្រងសហគមន៍ • ការចាប់ផ្តើម «ចែកគ្នានិយាយ IT» ជំនាន់ថ្មី សម្រាប់អ្នកខ្លះ វាអាចគ្រាន់តែជាក្រុម Facebook មួយ។ ប៉ុន្តែសម្រាប់អ្នកដែលបានចូលរួមកសាង និងចែករំលែកចំណេះដឹងអស់ជាច្រើនឆ្នាំ វាជាបណ្ណសារ ជាប្រវត្តិសាស្ត្រ និងជាផ្នែកមួយនៃការរីកចម្រើនរបស់សហគមន៍បច្ចេកវិទ្យាខ្មែរ។ ចំណេះដឹងអាចបាត់បង់បាន ប៉ុន្តែស្មារតីនៃការចែករំលែក មិនគួរបាត់បង់តាមវាឡើយ។ បើអ្នកធ្លាប់ជាសមាជិកក្រុម «ចែកគ្នានិយាយ IT»