Phatcast EP12 - ដំណើររបស់ពុម្ពអក្សរខ្មែរ | ប្រវត្តិ Unicode ខ្មែរ និង Font ដែលអ្នកប្រើរាល់ថ្ងៃ
Unable to add items
Add to basket failed.
Add to wishlist failed.
Failed to remove from Wish List.
Adding to library failed
Unable to follow podcast
Unable to unfollow podcast
-
Narrated by:
-
By:
តើអ្នកធ្លាប់គិតទេថា ពុម្ពអក្សរខ្មែរ (Font) ដែលអ្នកប្រើរាល់ថ្ងៃ មានប្រវត្តិយ៉ាងដូចម្តេច?
យើងបើក Microsoft Word, Google Docs, Canva ឬវាយអក្សរនៅលើទូរស័ព្ទជារៀងរាល់ថ្ងៃ។ យើងជ្រើស Hanuman, Battambang, DaunPenh ឬ Noto Sans Khmer ដោយមិនសូវគិតថា តើ Font ទាំងនេះមកពីណា? អ្នកណាជាអ្នករចនា? ហើយហេតុអ្វីកុំព្យូទ័រអាចបង្ហាញអក្សរខ្មែរបានត្រឹមត្រូវ?
ក្នុង Phatcast EP12 នេះ យើងនឹងធ្វើដំណើរតាមប្រវត្តិសាស្ត្រពុម្ពអក្សរខ្មែរ ចាប់ពីសិលាចារឹក ស្លឹករឹត ពុម្ពបោះពុម្ព រហូតដល់សម័យ Unicode និង AI។
ក្នុងវគ្គនេះ អ្នកនឹងបានស្វែងយល់អំពី៖
- ភាពខុសគ្នារវាង ភាសាខ្មែរ, អក្សរខ្មែរ, Unicode និង Font
- Typography គឺជាអ្វី?
- ប្រវត្តិនៃពុម្ពអក្សរខ្មែរ
- Legacy Fonts (Limon, ABC, Khek, CSX)
- ហេតុអ្វី Unicode ផ្លាស់ប្ដូរពិភពអក្សរខ្មែរ
- តើ Font ខ្មែរត្រូវបានរចនាយ៉ាងដូចម្តេច?
- អ្នកនៅពីក្រោយ KhmerOS និងការអភិវឌ្ឍ Font ខ្មែរ
- Open Font License និង Commercial Fonts
- បញ្ហា OCR, AI និងអនាគតភាសាខ្មែរលើពិភពឌីជីថល
💡 មានមនុស្សជាច្រើនប្រើ Font ខ្មែររាប់សិបឆ្នាំ ប៉ុន្តែមិនធ្លាប់ដឹងថា Font ដែលខ្លួនកំពុងប្រើ មានម្ចាស់ មានអ្នករចនា និងមានអាជ្ញាបណ្ណ (License) ផងដែរ។ ការយល់ដឹងពីរឿងនេះ មិនត្រឹមតែជាចំណេះដឹងបច្ចេកវិទ្យាទេ ប៉ុន្តែជាការគោរពស្នាដៃរបស់អ្នកបង្កើត និងការចូលរួមអភិរក្សភាសាខ្មែរ។